គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 
 
 
 
 

លោកប្រធាន កឹម សុខា បញ្ជាក់ថា បើមិនដឹងថានៅខ្វះខាតអ្វី ក៏គ្មានថ្ងៃធ្វើឲ្យប្រសើរឡើងវិញបានឡើយ

se

លោកប្រធាន កឹម សុខា បញ្ជាក់ថា បើមិនដឹងថានៅខ្វះខាតអ្វី ក៏គ្មានថ្ងៃធ្វើឲ្យប្រសើរឡើងវិញបានឡើយ

ស្តាប់សំឡេង៖

ដោយ៖ ចាន់រតនា

លោកប្រធាន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ដើម្បីដឹកនាំឲ្យបានជោគជ័យ ត្រូវមាន ចក្ខុវិស័យ និងយុទ្ធសាស្រ្ដ ឲ្យនបានច្បាស់លាស់ ដើម្បីអនុវត្តនូវយុទ្ធសាស្រ្ដឲ្យបានល្អ ត្រូវមានផែនការសកម្មភាពជាក់ស្ដែង និងមួយវិញទៀតដើម្បីកសាងផែនការសកម្មភាពជាក់ស្ដែង ហើយអនុវត្តឲ្យមានប្រសិទ្ធិភាព ត្រូវស្វែងយល់នូវចំណុចខ្វះខាត ឬកំហុសឆ្គង របស់ខ្លួនដែលបានធ្វើនាពេលកន្លងមក ។

ថ្លែងទៅកាន់ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សនៅមូលដ្ឋាន ក្នុងស្រុកសំរោងទង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺលោកប្រធាន កឹម សុខា មានប្រសាសន៍ថា បន្ទាប់ពីដាក់ជូននូវផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពគណបក្សសង្គ្រោះជាតិរួចមក លោកក៏បានស្នើរឲ្យថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ អនុវត្តរាល់សកម្មភាពនយោបាយ ទៅតាមផែនការ ដែលបានកំណត់ ឲ្យមានប្រសិទ្ធិភាព ឲ្យទាន់ពេលវេលា និងដោយការទទួលខុសត្រូវ ជាពិសេសឲ្យស្របតាមច្បាប់ បទបញ្ញត្ដិនានា និងប្រកបដោយសីលធម៌ថ្លៃថ្នូរ ដើម្បីបន្ដដំណើររបស់យើងឲ្យដល់គោលដៅ គឺការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន នៅឆ្នាំ២០១៨ ។

ជាមួយគ្នានោះលោកប្រធាន កឹម សុខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងតស៊ូ លះបង់ របស់សកម្មជនមូលដ្ឋានទាំងអស់ ដែលនាំឲ្យគណបក្សសង្គ្រោះជាតិ ទទួលបានជោគជ័យមួយជំហានធំ ជិតដល់គោលដៅ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនចង់បានគឺ “ការផ្លាស់ប្ដូរ” ។
លោកប្រធាន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកមិនចង់ឮតែពាក្យថា “អបអរសាទរ បញ្ចើចបញ្ចើ ហៃអើៗ អាជ័យធ្លាក់ទឹកនោះទេ!” ហេតុនេះហើយលោកក៏ចុះទៅ មូលដ្ឋានដោយផ្ទាល់ ដើម្បីចង់ដឹងការពិតនូវចំណុចខ្វះខាតរបស់គ្រប់លំដាប់ថ្នាក់របស់គណបក្ស ដើម្បី “កែលម្អ នឹងឈានទៅរកជ័យជម្នះឆ្នាំ២០១៨” ខាងមុខនេះ។

លោកបន្ដថា ទោះបីជាត្រូវចំណាយពេល ហើយនឿយហត់យ៉ាងណាក៏ដោយ សម្រាប់លោក ភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន ដើម្បី ស្វែងយល់ពីបញ្ហានានា ជាការចាំបាច់ ព្រោះនេះជាមូលដ្ឋាន ដើម្បី ធ្វើសេចក្ដីសម្រេចចិត្តក្នុងការដឹកនាំឲ្យប្រសើរឡើងនិងទទួលបានជោគជ័យ ៕