គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 
 
 
 
 

លោក គង់ បូរ៉ា ប្រធានស្តីទីក្រុមការងារខេត្តព្រៃវែងដឹកនាំក្រុមការងារចុះជួបសកម្មជន

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមការងារគណបក្សសង្រ្គោះជាតិិខេត្តព្រៃវែងរួមមាន លោក គង់ បូរ៉ា ប្រធានស្តីទីក្រុមការងារខេត្ត លោក ទួត ឃឿត លោក ឡាត់ លិតេយ្យ លោក តាន់ គឹមអេង លោក យឹម ឃុនឃឿន និងលោក សោម ចាន់ថុក សមាជិក្រុមការងារ និងគណ់កម្មាធិការប្រតិបត្តិខេត្ត ស្រុក បានចុះជួបជាមួយមេឃុំ ក្រុមប្រឹក្សា សកម្មជន របស់គណបក្សសង្រ្គោះជាតិ ដើម្បីសំណេះសំណាល ជម្រាបពីស្ថានភាពនយោបាយ និងបញ្ជាក់ពីគោលជំហររបស់គណបក្សសង្រ្គោះជាតិ ដែលធ្វើឡើងនៅពីរកន្លែងផ្សេងគ្នា គឺ ពេលព្រឹកនៅឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច និងពេលរសៀល នៅឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

កម្មវិធីសំណេះសំណាលនេះ ក៏មានវត្តមាន លោក ថាច់សេដ្ឋា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិ ជាអធបតីផងដែរ។ វាគ្មិនទាំងអស់បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិជាគណបក្សស្របច្បាប់ គោរពនីតិរដ្ឋ និងមានចុះបញ្ជីពីក្រសួងមហាផ្ទៃត្រឹមត្រូវ ហើយគោលនយោបាយរបស់យើងគ្មានចំណុចណាមួយក្បត់ផលប្រយោជន៍ប្រជាពលរដ្ឋ ឬជាតិ ឡើយ។

គណបក្សសង្រ្គោះជាតិ ធ្វើការតស៊ូដោយអហិង្សា ប្រគួតប្រជែងតាមរយៈការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ៕

p1

p

p2

p7

p4

p9