គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 
 
 
 
 

មតេ្តយ្យសហគមន៍ ឃុំក្រាំងតាយ៉ង ខេត្តព្រៃវែង

រូបនៃសកម្មភាពចែកសម្ភារសិក្សាដល់សិស្ស ដាំដើមឈើ និងសម្អាតទីធ្លាសាលារៀន នៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ ឱពុកម្ដាយអាណាព្យាបាលសិស្ស និងសិស្ស ហើយជាឱកាសសម្រាប់ពន្យល់អប់រំផ្សព្វផ្សាយ ពីបរិស្ថាន ពីដើមឈើ ពីអនាម័យ…។

យើងនាំគ្នារៀបចំថ្នាលយើង គឺសាលារៀនយើង។ យើងរួមគ្នាទទួលខុសត្រូវ ពីអនាគតកូនចៅយើង ពីបរិស្ថាននៅសាលារៀន ដោយចូលរួមចំណែកយ៉ាងសកម្មក្នុងការដាំដើមឈើ និងសម្អាតទីធ្លាសាលារៀន ដែលផ្ដល់ផលប្រយោជន៍ដល់កូនសិស្សគ្រប់រូប ផលប្រយោជន៍ដល់សង្គមទាំងមូល។

សង្គម រួមមានមនុស្ស សត្វ រុក្ខជាតិ ដូច្នេះការជឿជាក់ប្រកបដោយភាពប្រាកដនិយមដែលបញ្ជាក់ថា ការថែរក្សាបរិស្ថាន ព្រៃឈើ ទន្លេបឹងបួរ និងការអភិរក្សសត្វព្រៃ វាជាកាតព្វកិច្ចរបស់មនុស្ស គឺយើងទាំងអស់គ្នាដែលជាសមាជិកនៃសង្គម។

3

6

1

2

7

4

5