គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

សេចក្តីប្រកាស

ទាញយកឯកសារជា PDF

គណបក្សសង្គ្រោះជាតិ យកចិត្តទុកដាក់ជា ចម្បងលើការពង្រឹងឯកភាពជាតិ និងការបង្រួបបង្រួម ជាតិខ្មែរទាំងមូល តាមរយៈការគោរពសិទ្ធិមនុស្ស ឲ្យ បានត្រឹមត្រូវ ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការលើកស្ទួយជីវភាព រស់នៅរបស់ពលរដ្ឋខ្មែរ ជាពិសេសចំពោះកសិករ ចំពោះស្ត្រី ចំពោះពលរដ្ឋក្រីក្រ គ្មានដីធ្លី រួមទាំងការ ផ្ដល់ការអប់រំ និងការងារត្រឹមត្រូវដល់យុវជន ។

គណបក្សសង្គ្រោះជាតិ ប្តេជ្ញាការពារឯករាជ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យនៅ គង់វង្ស និងរួមរស់ដោយសន្តិភាពជាមួយប្រទេសជិត ខាង ។ រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ នឹង ចាត់វិធានការជាបន្ទាន់ដូចខាងក្រោម ៖

  1. លុបបំបាត់អំពើពុករលួយ ដែលជាមូលដ្ឋាននាំ ឲ្យមានអយុត្តិធម៌សង្គម និងភាពក្រីក្រ។
  2. ពង្រឹងការអនុវត្តន៍ច្បាប់ និងកសាងប្រទេសឲ្យ មាននីតិរដ្ឋ តាមរយៈតុលាការដែលស្អាតស្អំ ហើយ ធ្វើការកាត់ក្តីមានយុត្តិធម៌ត្រឹមត្រូវ និង ការគោរព ច្បាប់ទាំងអស់គ្នា ។
  3. ផ្តល់ការងារត្រឹមត្រូវដល់ពលរដ្ឋ តាមរយៈការ ធានានូវប្រាក់ចំណូលសមរម្យ ក្នុងការទ្រទ្រង់ ជីវភាពគ្រួសារ ដោយកំណត់ប្រាក់កម្រៃទាប បំផុតចំនួន៦០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់ កម្មករ ជាមួយនឹងការផ្តល់ប្រាក់ខែ យ៉ាងតិច ១លានរៀល ដល់មន្ត្រីរាជការ គ្រូបង្រៀន គ្រូ ពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សា មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។
  4. ផ្តល់ប្រាក់ឧបត្ថម្ភសង្គមកិច្ច ដល់មនុស្សចាស់ពី អាយុ៦៥ឆ្នាំឡើងទៅ យ៉ាងតិច៤ម៉ឺនរៀល ក្នុង មួយខែ ។
  5. ផ្តល់សេវាសុខភាព ដល់ប្រជាពលរដ្ឋក្រីក្រ ដោយឥតយកប្រាក់ ។
  6. ផ្តល់ដីធ្លី និងជួយទ្រទ្រង់ដល់កសិករ តាមរយៈ កម្មវិធីនយោបាយមានប្រសិទ្ធភាព ក្នុងវិស័យ កសិកម្មដើម្បីឲ្យមានជីវភាពធូរធារ ។
  7. ធ្វើការពិនិត្យឡើងវិញ លើការបោះបង្គោល ព្រំដែន និងអនុវត្តសន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ណាដែល ធ្វើឲ្យបាត់បង់ទឹកដី ដើម្បីទាមទារ យកទឹកដីដែលបាត់បង់នោះមកវិញ ។

គណបក្សសង្រ្គោះជាតិជារាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ។