គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

គណៈកម្មាធិការវិន័យ

យោងតាមលក្ខន្តិកៈគណបក្ស

ប្រការ ៣១ ៖

គណៈកម្មាធិការវិន័យ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការនាយក ។

គណៈកម្មាធិការវិន័យ មានតួនាទី និងភារកិច្ច ដូចតទៅ ៖

  • ទទួលពាក្យបណ្តឹងវិវាទរបស់សមាជិកគណបក្ស
  • ទទួលពាក្យបណ្តឹងស្តីពីភាពមិនប្រក្រតីនៃចំណូល-ចំណាយរបស់គណបក្ស
  • ទទួលបណ្តឹងឧទ្ទរណ៍ករណីបញ្ចប់សមាជិកភាពដោយគណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត
  • ដាក់ពិន័យសមាជិកគណបក្សរូបណា ដែលរំលោភបទប្បញ្ញត្តិដែលមានចែងក្នុងប្រការ១៨ នៃលក្ខន្តិកៈ គណបក្ស ។

នីតិវិធីនៃការដោះស្រាយបណ្តឹង ការដាក់ពិន័យ និងការបញ្ចប់សមាជិកភាព មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង គណបក្ស ។

ប្រការ ៣២ ៖

គណៈកម្មាធិការវិន័យ មានសមាសភាពដូចតទៅ ៖

  • ប្រធាន និងអនុប្រធានមួយរូប ជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិករបស់ ខ្លួនដោយសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃចំនួនសមាជិកគណៈកម្មាធិការនាយកទាំងមូល
  • សមាជិក ប្រាំរូបទៀត ជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាជាតិ ដោយសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃចំនួនសមាជិកគណៈកម្មាធិការនាយកទាំងមូល

បេក្ខជនប្រធាន និងអនុប្រធាន ត្រូវមានការគាំទ្រពីសមាជិកគណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃ សមាជិកគណៈកម្មាធិការនាយកទាំងមូល ។

ប្រការ ៣៣ ៖

គណៈកម្មាធិការវិន័យ មានអាណត្តិ ៥ឆ្នាំ ។ គណៈកម្មាធិការវិន័យចាស់នឹងអស់សុពលភាពបន្ទាប់ពី គណៈកម្មាធិការវិន័យថ្មីចូលកាន់តំណែង ។

ប្រការ ៣៤ ៖

ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការវិន័យ មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

ទាញយកឯកសារបន្ថែមជា PDF