គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

រចនាសម្ព័ន្ធ

web-leader-1

web-leader-2

 

យោងតាមលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ

ប្រការ ១៩

គណបក្សសង្រ្គោះជាតិមានរចនាសម័្ពន្ធ ដូចតទៅ ៖

– សមាជ

– ក្រុមប្រឹក្សាជាតិ

– គណៈកម្មាធិការនាយក

–  គណៈកម្មាធិការវិន័យ

– គណៈកម្មាធិការប្រតិបត្តិ

1. អគ្គនាយកដ្ឋានរដ្ឋបាល

. នាយកដ្ឋានរដ្ឋបាល

. នាយកដ្ឋានកិច្ចការបោះឆ្នោត

នាយកដ្ឋានអប់រំបណ្តុះបណ្តាល

. នាយកដ្ឋានព័ត៌មាន

១. ការិយាល័យគេហទំព័រ បច្ចេកវិទ្យា និងបណ្តាញសង្គម

២. ការិយាល័យទូរទស្សន៍

៣. ការិយាល័យទូរទស្សន៍ការិយាល័យវិទ្យុ

៤. ការិយាល័យសន្តិសុខសណ្តាប់ធ្នាប់ អន្តរាគមន៍

៥. ការិយាល័យសិល្បៈ

–   រចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ

1. អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ

– គណៈកម្មាធិការអចិន្រ្តៃយ៍

ចលនាស្រ្តី

– ចលនាយុវជន

ប្រការ ៩ ៖

គណបក្សសង្រ្គោះជាតិ គឺជាអង្គការនយោបាយប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី និងបើកចំហយ៉ាងទូលំ ទូលាយទទួលយកប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋានដែលគាំទ្រគោលនយោបាយរបស់គណបក្សជាសមាជិករបស់ខ្លួន ។ ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចសុំចូលជាសមាជិករបស់គណបក្សបាន ។ បែបបទ នៃការសុំចូលជាសមាជិក មានចែងក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

ប្រការ ១០ ៖

សមាជិករបស់គណបក្ស មាន៤ប្រភេទ ៖

– សមាជិកស្ថាបនិក

– សមាជិកកិត្តិយស

– សមាជិកសកម្ម

– និងសមាជិកគាំទ្រ ។

ប្រការ ១១ ៖

សមាជិកស្ថាបនិក គឺជាអ្នកផ្តួចផ្តើមបង្កើតគណបក្ស រៀបចំលក្ខន្តិកៈគណបក្ស និងសមាជលើកដំបូងរបស់ គណបក្ស ។

ប្រការ ១២ ៖

សមាជិកកិត្តិយស គឺជាវរជន ដែលមានឈ្មោះល្បីល្បាញនៅលើឆាកជាតិ និងអន្តរជាតិ ដែលបានជួយ ឧបត្ថម្ភគាំទ្រយ៉ាងខ្លាំង ទាំងស្មារតី ទាំងមធ្យោបាយដល់គណបក្ស ។

ប្រការ ១៣ ៖

សមាជិកសកម្ម គឺជាសមាជិកដែលធ្វើសកម្មភាពតំណាងគណបក្សនៅគ្រប់លំដាប់ថ្នាក់ ស្របតាមគោល នយោបាយរបស់គណបក្ស ។ សមាជិកសកម្ម មានកាតព្វកិច្ចបង់ភាគទាន ជូនគណបក្សតាមការសម្រេច របស់ គណបក្ស ។

សមាជិកសកម្ម គឺជាអ្នកជ្រើសរើសប្រតិភូតំណាងគណបក្សគ្រប់លំដាប់ថ្នាក់ ។ សមាជិកសកម្មរបស់ គណបក្ស ត្រូវមានប័ណ្ណសម្គាល់ខ្លួនរបស់គណបក្ស និងមានសេចក្តីសម្រេចតែងតាំងជាផ្លូវការ ។

ប្រការ ១៤ ៖

សមាជិកគាំទ្រ គឺជាអ្នកដែលគាំទ្រគោលនយោបាយរបស់គណបក្សតែមិនចេញមុខធ្វើជាតំណាងគណបក្ស ។

ប្រការ ១៥ ៖

សមាជិកទាំងអស់របស់គណបក្ស លើកលែងតែសមាជិកគាំទ្រ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនានា ដែលមានចែង ក្នុងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស ហើយត្រូវអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចនានារបស់ គណបក្ស ។

ប្រការ ១៦ ៖

សមាជិកគណបក្សអាចបាត់បង់សមាជិកភាពរបស់ខ្លួនដោយ ៖

– មរណភាព

– ការសុំលាលែងជាលាយលក្ខណ៍អក្សរ ដាក់ជូនប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត ឬដាក់ជូន ប្រធានគណបក្ស

– ការបញ្ចប់សមាជិកភាពពីគណបក្ស ។

ប្រការ ១៧ ៖

ការបញ្ចប់សមាជិកភាពពីគណបក្ស ចំពោះសមាជិករូបណាដែលមិនគោរពលក្ខន្តិកៈ ឬបទបញ្ជាផ្ទៃក្នុង គណបក្ស ឬសេចក្តីសម្រេចនានារបស់គណបក្ស ឬធ្វើសកម្មភាពផ្ទុយពីផលប្រយោជន៍គណបក្ស ត្រូវសម្រេចឡើង ដោយ ៖

– គណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត ហើយមានការបើកផ្លូវតវ៉ារយៈពេល៧ថ្ងៃ មកគណៈកម្មាធិការ វិន័យរបស់គណបក្ស ចំពោះសមាជិកសកម្មថ្នាក់ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងភូមិ

– គណៈកម្មាធិការវិន័យគណបក្ស ហើយមានការបើកផ្លូវតវ៉ារយៈពេល៧ថ្ងៃ មកគណៈកម្មាធិការ អចិន្រ្តៃយ៍របស់គណបក្ស ចំពោះថ្នាក់ដឹកនាំគណបក្សថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ។

សមាជិករូបណាដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្ស ត្រូវបាត់បង់តួនាទីទាំងអស់នៅក្នុងរចនា សម័្ពន្ធគណបក្សដោយស្វ័យប្រវត្តិ ។

នីតិវិធីនៃការបញ្ចប់សមាជិកភាពពីគណបក្សមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

សិទ្ធិ និងករណីយកិច្ចរបស់សមាជិក

ប្រការ ១៨ ៖

សមាជិកគណបក្ស មានសិទ្ធិស្មើគ្នាក្នុងការចូលរួមសកម្មភាពជាប្រយោជន៍ដល់គណបក្ស មានសិទ្ធិឈរឈ្មោះ ជាតំណាងគណបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងសិទ្ធិផ្តល់យោបល់ក្នុងការដឹកនាំគណបក្ស ស្របតាមលក្ខន្តិកៈ និងបទ បញ្ជាផ្ទៃក្នុងរបស់គណបក្ស ។

សមាជិកគណបក្ស ដែលមានប័ណ្ណគណបក្សសម្គាល់ខ្លួន ត្រូវគោរពប្រតិបត្តិឲ្យបានហ្មត់ចត់ នូវវិន័យ និង ក្រមសីលធម៌ដូចខាងក្រោមនេះ ៖

– រាល់ក្បួនច្បាប់ និងរាល់សេចក្តីសម្រេចនានារបស់គណបក្ស

– ទំនៀមទម្លាប់ ប្រពៃណីជាតិ និងជួយគ្នា ដើម្បីធ្វើឲ្យសមាជិកគណបក្ស កាន់តែមានលក្ខណសម្បត្តិល្អ ប្រសើរឡើង ក្នុងការបម្រើ ការពារ និងជួយសម្រាលទុក្ខវេទនា របស់ប្រជាពលរដ្ឋ

– រាប់អានគ្នា និងទទួលស្គាល់ភាពថ្លៃថ្នូររបស់សមាជិកគណបក្សទាំងអស់ដោយជៀសវាង គំនិតមើលងាយ គ្នា មនោសញ្ចេតនា អាត្មានិយម ឬការប្រកាន់ឋានៈ តួនាទី ឬការមើលបំណាំគ្នា

– សេរីភាពខាងជំនឿរបស់សមាជិកទាំងអស់មិនប្រកាន់ជនជាតិ សាសនា ឬក្រុមបក្សពួកនៅក្នុងគណបក្ស

– សមភាពយេនឌ័រ ដោយជៀសវាងការប្រមាថ រើសអើង ឬប្រព្រឹត្តិអំពើហិង្សាលើស្រ្តី គ្រប់រូបភាព

– គោរពសិទ្ធិជនពិការ ដោយជៀសវាងការប្រមាថរើសអើងគ្រប់រូបភាព ។

ប្រការ ៤៨ ៖

រចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ មាន ៖

– តំណាងគណបក្សភូមិ

– គណៈកម្មាធិការប្រតិបត្តិឃុំ-សង្កាត់

– គណៈកម្មាធិការប្រតិបត្តិក្រុង-ស្រុក-ខណ្ឌ

– គណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត

នីតិវិធី នៃការរៀបចំរចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង គណបក្ស ។

ទាញយកឯកសារបន្ថែម (CNRP-Bylaws-Last-update2017)