គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

ប្រវត្តិគណបក្ស

សៀវភៅកម្មវិធីនយោបាយគណបក្សសង្រ្គោះជាតិ(20130212_Policy_Book)

ប្រវត្តិគណបក្សសង្រ្គោះជាតិ

គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង ដោយការបង្រួបបង្រួមគ្នា រវាង(អតីត)គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។

តាមរយៈជំនួប រវាងថ្នាក់ដឹកនាំអតីតគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅ ថ្ងៃទី១៦‑១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន គណបក្សទាំងពីរបានមូលមតិជាឯកច្ឆ័ន្ទ ក្នុងការបញ្ចូលគណបក្សទាំងពីរ ឲ្យទៅជាគណបក្ស រួមតែមួយទៅក្នុងគណបក្សដែលបង្កើតថ្មី ឈ្មោះថា គណបក្សសង្រ្គោះជាតិ ។

ការមូលមតិរវាងគណបក្សទាំងពីរ ក្នុងការ បង្កើតជាគណបក្សរួមគ្នាមួយនេះ បានប្រព្រឹត្តទៅ ដោយគ្មានឧបសគ្គ ដោយសារជំហរថ្នាក់ដឹកនាំរបស់ គណបក្សទាំងពីរ ផ្អែកលើគោលការណ៍ ជាផល ប្រយោជន៍ជាតិជាមូលដ្ឋាន និងដោយចរិតនយោ បាយ រួមទាំងសកម្មភាពនៃគណបក្សទាំងពីរ ក្នុងកិច្ច ការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋមាន លក្ខណៈដូចគ្នា ។ ប៉ុន្តែកត្តាសំខាន់បំផុតនោះគឺ ការទាមទារពីសំណាក់ប្រជាពលរដ្ឋ ដែលសុំឲ្យ គណបក្សទាំងពីររួម កម្លាំងគ្នាដើម្បីសង្រ្គោះប្រទេស ជាតិ ឲ្យបានទាន់ពេលវេលាក្នុងស្ថានភាព ដែល គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចសព្វថ្ងៃ ពុំបានបំពេញកាតព្វកិច្ច បម្រើផលប្រយោជន៍ជាតិ ឲ្យបានត្រឹមត្រូវ ។ មិនតែប៉ុណ្ណោះបានធ្វើឲ្យប្រទេស ជាតិកាន់តែធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ កាន់តែ ជ្រៅទៅៗ តាមរយៈការបំផ្លាញធនធានធម្មជាតិ ការ បាត់បង់នូវបូរណភាព ទឹកដី និងអធិបតេយ្យភាព ជាតិ ហើយជាមួយគ្នានោះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនា រស់នៅក្នុង ជីវភាពក្រីក្រ បាត់បង់ដីធ្លី បាត់បង់សិទ្ធិរស់នៅជា មូលដ្ឋានក្នុងទឹកដីរបស់ខ្លួន ។

ការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ កេងប្រវ័ញ្ច និងការបណ្តោយឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ ចូល មករស់នៅដោយអនាធិបតេយ្យ ជាកត្តាអាចនាំឲ្យ ប្រទេសជាតិយើងរលាយសាបសូន្យ ដូចមានក្នុង ប្រវត្តិសាស្ត្រដ៏ជូរចត់កន្លងមក នៃការបាត់បង់ទឹកដី កម្ពុជាក្រោម និងខេត្តមួយចំនួននៅប៉ែកខាងលិចនៃ ប្រទេសជាដើម ។

គណបក្សសង្រ្គោះជាតិ កំណត់យក ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១២ គឺជាថ្ងៃដែលថ្នាក់ ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ជាថ្ងៃ កំណើតគណបក្ស ។ លទ្ធផលនៃកិច្ចពិភាក្សា ជា ប្រវត្តិសាស្ត្ររវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នៅទីក្រុងម៉ានីល នេះបានឈានដល់ការ សម្រេចបង្កើត “ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ” និងចេញនូវសេចក្តីថ្លែងការណ៍រួម៥ចំណុច និងកិច្ច ព្រមព្រៀង២ ស្តីពីសមាសភាពចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ និងសមាសភាពថ្នាក់ដឹកនាំ កំពូលគណបក្សថ្មី ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី តំណាងឲ្យគណបក្ស សម រង្ស៊ី និងឯកឧត្តម កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស តំណាងឲ្យ គណបក្ស សិទ្ធិមនុស្ស ។

គណបក្សសង្រ្គោះជាតិ ត្រូវបានក្រសួងមហាផ្ទៃចុះក្នុងបញ្ជីគណបក្សនយោបាយ និងប្រកាស ទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២។

12959291_10209430641022374_1103914846_o